About YESAN
제목 | ភ្នំតុកសុងសាន ត្រូវបានគេស្គាល់ថាជា “ព្រៃអេកូឡូស៊ីព្យាបាលផ្នែកអារម្មណ៍” | ||||
---|---|---|---|---|---|
부서명 | admin | 등록일 | 2015-04-25 | 조회 | 2373 |
첨부 |
|
||||
1700 លានវ៉ុន ត្រូវបានវិនិយោគក្នុងការអភិវឌ្ឍន៍ឧទ្យាជាតិតុកសាន
ភ្នំតុកសុងសាន ល្បីឈ្មោះដោយមានអារ៉ាមស៊ូតុកសា ដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងភ្នំកាយ៉ាសាន ដែលនឹងត្រូវបាន អភិវឌ្ឍជាព្រៃអេកូឡូស៊ី ព្យាបាលផ្នែកអារម្មណ៍ ក្រោមពាក្យស្លោក ធម្មជាតិ ប្រព័ន្ធអេកូ វិស័យទេសចរណ៍ និងការព្យាបាល។
នៅថ្ងៃទី 3 ខែមីនា យ៉េសានគុន បានប្រកាសនូវគំរោង ក្នុងការបង្កើតព្រៃអេកូឡូស៊ី ព្យាបាលផ្នែកអារម្មណ៍ ដោយភ្ជាប់ជាមួយ នឹងកម្មវិធីអេកូឡូស៊ី និងហេដ្ឋារចនាសម្ព័ន្ធសិក្សាដែលយកធម្មជាតិជាមូលដ្ឋាន នៅឧទ្យានជាតិតុកសាន ដែលមានទិដ្ឋភាព ស្រស់បំព្រង និងមានតំលៃផ្នែកអេកូឡូស៊ីខ្ពស់។
ក្នុងគោលបំណងនេះ រដ្ឋាភិបាលប្រចាំតំបន់បានប្តេជ្ញាធ្វើការវិនិយោគនូវទឹកប្រាក់ចំនួន 17 ពាន់លានវ៉ុន ទៅលើគំរោងនេះ ហើយគំរោងបញ្ចប់ក្នុងឆ្នាំ 2018។ កម្មវិធីពិភាក្សាមួយត្រូវបានរៀបចំនៅថ្ងៃទី 13 ខែមករា ដើម្បីពិនិត្យលើលទ្ធផល នៃការសិក្សាអំពីលទ្ធភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការពិនិត្យសិក្សានៃផ្នែកអេកូឡូស៊ី ដែលបានធ្វើឡើងនៅក្នុង ឧទ្យានជាតិ។
ដោយផ្តោតសំខាន់ទៅលើភាពខុសគ្នា ប្រទាក់គ្នា និងការប្រើប្រាស់ ក្រោមពាក្យស្លោក “ព្រៃអេកូស្លូវ” រដ្ឋាភិបាលប្រចាំតំបន់ នឹងបង្កើតនូវព្រៃអេកូឡូស៊ី ដែលរដ្ឋាភិបាលប្រចាំតំបន់ស្ថិតនៅចុះសំរុងជាមួយនឹងបរិស្ថានធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ព្យាបាល និងព្រៃ ឧទ្យានដែលផ្តល់បទពិសោធន៍ជាច្រើន និងហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់បទពិសោធន៍ក្នុងការថែរក្សា បរិស្ថាន។ ជាងនេះទៅទៀត ព្រៃព្យាបាល និងកម្មវិធីផ្តល់បទពិសោធន៍ផ្នែកប្រវត្តិសាស្ត្រ និងដាក់អោយដំណើរការ បន្ទាប់ពី គំរោងត្រូវបានបញ្ចប់។
នៅក្នុងតំបន់តុកសុងសាន នឹងមានផ្លូវឡើងភ្នំ ដែលអាចជួយព្យាបាលផ្នែកអារម្មណ៍ ដោយរួមមានផ្លូវឡើងភ្នំ ស្ពានលើព្រៃ និង ផ្លូវដីក្រហម តំបន់សំរាក ដែលមានមជ្ឈមណ្ឌលព្យាបាលដោយទឹក មជ្ឈមណ្ឌលតាំងសមាធិបក្សាបក្សី និងផ្លូវឡើងភ្នំដែល មានដាក់តាំងបង្ហាញស្នាដៃរបស់ អ៊ី អ៊ឹងរ៉ូ និងមជ្ឈមណ្ឌលកំសាន្តអេកូធម្មជាតិ រួមមាន សួនទឹកព្រៃ កន្លែងលេងកំសាន្ត និង ឆាកសំដែលនៅខាងក្រៅ។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ តំបន់តុកសុងសាន នឹងក្លាយជាតំបន់មួយដែល ពោរពេញដោយធម្មជាតិ អេកូឡូស៊ី ទេសចរណ៍ និងការព្យាបាល។
ជាងនេះទៅទៀត តំបន់កាយ៉ាសាន ដែលជាតំបន់ដែលផ្តល់បទពិសោធន៍ផ្នែកប្រវត្តិសាស្ត្រ និងតំបន់ផ្តល់បទពិសោធន៍អេកូ ឡូស៊ី រួមមានផ្ទះនៅលើដើមឈើ កន្លែងគយគន់បក្សាបក្សី ជីវិតក្នុងព្រៃ និងភុងស៊ូជីរី (ជីអូមេស៊ី) នឹងត្រូវបង្កើតឡើង ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ ដោយប្រើប្រាក់ប្រវត្តិសាស្ត្រ និងបទពិសោធន៍ផ្នែកអេកូឡូស៊ី។
អ្នកតំណាងនៃរដ្ឋាភិបាលប្រចាំតំបន់ បាននិយាយថា “យើងនឹងធ្វើការអនុវត្តគំរោងសំខាន់ៗនៅក្នុងតំបន់ទាំងអស់ ដោយរួម មានការបង្កើតព្រៃអេកូឡូស៊ីដែលមានមុខងារព្យាបាល ដែលភ្ជាប់ជាមួយនឹង តុកសានស្ប៉ា និងណេផូញូវថោន។ ដោយការ ព្យាយាមទាំងនេះ យើងសង្ឃឹមថា នឹងប្រែក្លាយទីក្រុងរបស់យើង អោយក្លាយជាតំបន់ទេសចរណ៍ល្អផ្តាច់គេនៅក្នុង ប្រទេស កូរ៉េ ដែលប្រកបដោយភាពរ៉ូមែនទិក និងការព្យាបាល។” |
이전 | |
---|---|
다음 |