본문 바로가기 대메뉴 바로가기

About YESAN

??????? ??????????????????

HOME ??????????????? ??????? ??????????????????

យ៉េសានគុណ ត្រូវបានចាត់តាំងជាថ្មីដោយស្ថាប័នអន្តរជាតិស៊ីតាស្លូវ 글의 상세내용

『 យ៉េសានគុណ ត្រូវបានចាត់តាំងជាថ្មីដោយស្ថាប័នអន្តរជាតិស៊ីតាស្លូវ 』글의 상세내용을 확인하는 표로 제목, 부서명, 등록일, 조회, 첨부, 내용으로 나뉘어 설명합니다.

제목 យ៉េសានគុណ ត្រូវបានចាត់តាំងជាថ្មីដោយស្ថាប័នអន្តរជាតិស៊ីតាស្លូវ
부서명 admin 등록일 2015-04-25 조회 2299
첨부
 
- ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តទ្រឹស្តីទីក្រុងស្លូវ ក្នុងចលនាសហគមន៍ - យ៉េសានគុន បានប្រកាសថា​ដេហឹងម្យន នៃយ៉េសានគុន ដែលជាតំបន់កណ្តាលដំបូងដែលត្រូវបានចាត់តាំងជា ស៊ីតាស្លូវ (ទីក្រុងស្លូវ) ដែលត្រូវបានចាត់តាំងជាថ្មី ដោយស្ថាប័នស៊ីតាស្លូវអន្តរជាតិ នៅថ្ងៃទី 30 ខែមករា ដោយផ្អែកទៅតាមសមិទ្ធិផល ដែលសំរេចបានក្នុងរយ:ពេល 5 ឆ្នាំចុងក្រោយ។ ការចាត់តាំងជាថ្មីនេះ គឺជាលទ្ធផលនៃសកម្មភាពសហគមន៍ និងកិច្ចខិតខំ ប្រឹងប្រែងក្នុងការបង្កើតស៊ីតាស្លូវ ដែលបំពេញចិត្តមនុស្សគ្រប់ៗគ្នា។ ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តទ្រឹស្តីស៊ីតាស្លូវ ស៊ីតាស្លូវដេហឹង បានរៀបចំកម្មវិធីលើកកំពស់ការពឹងពាក់លើខ្លួនឯង បន្ថែមលើ កម្មវិធីស្វែងយល់ និងរក្សាប្រពៃណីវប្បធម៌ និងកម្មវិធីអភិវឌ្ឍ និងព្យាបាល។ មិនតែប៉ុណ្ណោះ ដើម្បីជំរុញការរស់នៅបែបស្លូវ រដ្ឋាភិបាលប្រចាំតំបន់បានឧបត្ថម្ភដល់ការដំណើរការក្លឹបសហគមន៍ កម្មវិធីអប់រំ ផ្នែកប្រពៃណីវប្បធម៌ ដូចជាអាហារស្លូវ និងសិប្បកម្មធ្វើពីចំបើង ក៏ដូចជាកម្មវិធីអភិវឌ្ឍធនធានទេសចរណ៍ស៊ីតាស្លូវ ដែល ចូលរួមក្នុងការពង្រឹងជញ្ជាំងថ្ម និងការបង្កើតនូវ កូកប៊ូរ៉ាំងគីល (ផ្លូវកោង)។ សកម្មភាព ដែលគួរអោយកត់សំគាល់ផ្សេងៗទៀត រួមមានការបង្កើត សួនច្បារស៊ុនបេតាក (ដៃ) ដោយប្រជាជនចំនួន 50 គ្រួសារ ការដំណើរការកម្មវិធីផ្តល់បទពិសោធន៍ផ្សេងៗ ដូចជា អាហារធម្មជាតិ សៀវភៅទេសចរណ៍ និងទូរស័ព្ទបួងសួង និងការដំណើរការនូវកម្មវិធីផ្សេងៗ ដែលចូលរួមដោយប្រជាជនដែលរស់នៅក្នុងតំបន់ រួមមានពិធីបុណ្យសិល្ប:ធម្មជាតិ និង ការស្នាក់នៅតាមផ្ទះ។ កម្មវិធីទាំងអស់នេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍដេហឹង អោយក្លាយជាតំបន់ទេចរណ៍ដ៏ពិសេស មួយ សំរាប់អ្នកដែលត្រូវការព្យាបាលតាមផ្លូ​វអារម្មណ៍។ មន្ត្រីនៃរដ្ឋាភិបាលប្រចាំតំបន់ម្នាក់ បាននិយាយថា “ការចាត់តាំងជាថ្មីនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត ទ្រឹស្តី និងគោលការណ៍ស៊ីតាស្លូវ ក្នុងរយ:ពេល 5 ឆ្នាំចុងក្រោយនេះ។ យើងនឹងបន្តលើកកំពស់សមត្ថភាពសហគមន៍ បង្កើត បរិយាកាសដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងបង្កើត និងរៀបចំ អាហារស្លូវ ដើម្បីបន្តអភិវឌ្ឍ អោយក្លាយជាស៊ីតាស្លូវ ជាន់ខ្ពស់មួយ។” ជាងនេះទៅទៀត ដេហឹងស៊ីតាស្លូវ បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍអោយក្លាយជាម៉ូដែលដ៏ជោគជ័យមួយ ដែលជា ស៊ីតាស្លូវ បែបកូរ៉េ ប្រកបដោយនិរន្តរភាព ដោយយោងទៅតាម “ទ្រឹស្តីនៃស្លូវ” បន្ទាប់ពិក្លាយជាតំបន់ដំបូងបំផុតនៅក្នុងតំបន់កណ្តាល នៃប្រទេសកូរ៉េ ទីប្រាំបួយ នៅក្នុងប្រទេស និងទី 121 នៅក្នុងពិភពលោក ដែលបានចាត់តាំងដោយស្ថាប័នស៊ីតាស្លូវអន្តរជាតិ នៅថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2009។

목록