본문 바로가기 대메뉴 바로가기

About YESAN

???????????????

HOME ??????? ?????????? ?????? 8 ?????????????????????????? ???????????????

  • 1번 썸네일 이미지
  • 2번 썸네일 이미지
  • 3번 썸네일 이미지
  • 4번 썸네일 이미지
  • 5번 썸네일 이미지
  • 6번 썸네일 이미지
  • 7번 썸네일 이미지
  • 8번 썸네일 이미지
  • 9번 썸네일 이미지
  • 10번 썸네일 이미지
이전 다음

Iអ៊ីមចុងសុង ត្រូវបានសាងសង់នៅលើកំពូលបុងស៊ូសាន ក្នុងសម័យបេកចេ

បន្ទាយអ៊ីមចុន ដែលមានទីតាំងនៅលើកំពូលបុងស៊ូសាន ក្នុងដេហឹងម្យន ដែលមានកំពស់ 483m គឺជាប្រភេទបន្ទាយថ្ម សាងសង់បែបតេម៉ូអ៊ី ដែលមានទទឹងលាតសន្ធឹង 2.4km។ ហើយ ក៏ត្រូវបាន គេហៅថាដេហឹងអានសុង បន្ទាយនេះ ហាក់បីដូចជា ត្រូវបាន សាងសង់ឡើងដោយ បេកចេ ក្នុងគោលបំណងការពារ ពីការវាយលុកពីទិសខាងជើង ដោយកូគូរ្យ៉ូ។

បន្ទាយនេះ មានកំពស់ 250㎝ និងកំរាស់ 350㎝។ ផ្នែកខាងក្រៅនៃជញ្ជាំងខាងត្បូង គឺធ្វើ ឡើងអំពីថ្ម ហើយខាងក្នុងធ្វើឡើងដោយថ្មលាយនឹងដី។ ជញ្ជាំងខាងត្បូង មានកន្លែងបង្ហូរ ទឹក ដែលគ្រប់ដណ្តប់ដោយពិដានថ្ម ដែលមានកំពស់ 70cm និងកំរាស់ 30cm ដែលភ្ជាប់ពី ផ្លូវទឹកដែលមានជំរៅ 90cm និងទទឹង 60cm ដើម្បីទាញទឹកចូលក្នុងបន្ទាយ។ ដើម្បីពង្រឹងភាពរឹងមាំនៃបន្ទាយ ជ្រុងទាំងបួននៃបន្ទាយ ត្រូវបានសាងសង់ឡើង ដោយមាន កំរាស់ 2m ក្រាស់ជាងធម្មតា និងមានកំពស់ខ្ពស់ជាងធម្មតា។

របងខាងត្បូង ដែលសាងសង់ឡើងយ៉ាងក្រាស់ ត្រូវបានចាត់ទុកជាច្រកចូលចំបង ដោយ មានរបងថ្មសងខាង ហើយរបងខាងជើង ក៏នៅបន្សល់ទុកផងដែរ។ ផ្នែកខាងក្នុងនៃបន្ទាយ មានជំរាលរាបមួយ និង តូភីភ្យន (គ្រឿងធ្វើអំពីដីឥដ្ឋ) គីវ៉ាភ្យន (កំទេចក្បឿង) នៃសម័យ បេកចេ និងទីតាំងសាងសង់អាគារ ដែលឃើញមាននៅក្នុងជញ្ជាំងខាងត្បូង។ មានឯកសារ ជាច្រើនបញ្ជាក់ថា បន្ទាយនេះ ជាមួយនឹងបន្ទាយកុនជីសានសុង (បន្ទាយលើចង្កេះភ្នំ) នៃសឆុន ធ្លាប់មូលដ្ឋាននៃបេកចេ ប៊ូហុងគុន។